សាមកុក

ទ្រឹស្ដីល្អៗក្នុងរឿងសាមកុក: ១. ឱកាសមិនទាន់មកដល់ត្រូវលាក់សមត្ថភាពទុកសិន។ ២ .ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៍ដោយត្រូវទុកផ្លូវក្រោយមួយដែរ។ ៣ .បើសិនទេវតាព្រមជួយខ្ញុំ ខ្ញុំនឹងមិនធ្វើឲ្យទេវតាអស់សង្ឃឹមនោះទេ។ ៤. ខ្ញុំសុខចិត្តក្បាត់មនុស្សក្នុងលោកប៉ុន្តែមនុស្សក្នុងលោកមិនអាចក្បត់ខ្ញុំទេ។ ៥. ដាវពីរដែលអាចសម្លាប់មនុស្សមិនស្រក់ឈាមនោះគឺដាវគុណធម៌&ដាវសច្ចៈធម៌ ៦. មនុស្សចេះប្រើពាក្យសម្ដីពិរោះមានអ្វីអស្ចារ្យចេះមើលកាលៈទេសៈទើបជាកំពូលមនុស្ស។ ៧ .បើស្លាប់អាចដោះស្រាយបញ្ហាបាន តើមនុស្សរស់នៅមានន័យអ្វីទៀត។ ៨. មានតែមនុស្សស្លាប់ទើបអាចលាក់អាថ៌កំបាំងបាន។ ៩. ក្នុងលោកនេះមានតែមនុស្សឈ្នះហើយនឹងចាញ់គ្មានមនុស្សអាក្រក់នោះទេ។ ១០. កិច្ចការងារធំមិនទាន់បានសម្រេចគួរឲ្យស្ដាយជីវិតក៏ត្រូវបាត់បង់។